ព័ត៌មានអន្តរជាតិ

ប្រព័ន្ធអាវុធលឿនជាងសម្លេង របស់អាមេរិកបញ្ចប់ការតេស្ត លើកទីពីរ លើយន្តហោះទម្លាក់គ្រាប់ B-52

បរទេស៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin នាពេលថ្មីៗនេះ ទើបបានបញ្ចប់ការធ្វើតេស្ត សាកល្បងអាវុធបាញ់ពី អាកាសទៅដីល្បឿនលឿនជាងសម្លេង បានយ៉ាងជោគជ័យលើកទីពីរ លើយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress នៅក្បែរមូលដ្ឋានទ័ពអាកាស រដ្ឋកាលីហ្វូញ៉ា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា អាវុធឆ្លើយតបរហ័សបាញ់ចេញពីអាកាស AGM-183A ទីពីរ បានតេស្តសាកល្បងការ ហោះហើរបានយ៉ាងជោគជ័យ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការនៃទីបញ្ជាការ សម្ភារៈកងទ័ពអាកាស Arnold W. Bunch, Jr. នាយឧត្តមសេនីយ៍ Arnold W. Bunch, Jr. បាននិយាយថា “យើងកំពុងស្ថិតក្នុងការប្រកួតប្រជែង ហើយយើងត្រូវតែរក្សាការខិតខំ ប្រឹងប្រែងស្ថិតនៅខាងមុខសត្រូវរបស់យើង ដែលប្រឹងប្រែងផលិតប្រព័ន្ធ អាវុធប្រហាក់ប្រហែលគ្នានេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top