ព័ត៌មានអន្តរជាតិ

EU ចុះកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់ ជាមួយប្រទេសដៃគូ ចំនួន៨ ដើម្បីគាំទ្រការងារប្រយុទ្ធប្រឆាំងនឹង កូវីដ២៩

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុប ហៅកាត់ថា EU បានឈាន់ទៅដល់កិច្ចព្រមព្រៀងគ្នា ជាមួយនឹងប្រទេសមិនមែនជាសមាជិកចំនួន៨ក្នុងការ ជួយឱ្យអាជីវកម្មរបស់ពួកគេ អាចគ្រប៉គ្រង ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតេវិរុសកូវីដ១៩។

កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងតាំងតែ ពីថ្ងៃអង្គារដែលមានប្រទេសជាហត្ថលេខីដូចជាAlbania, Georgia, Jordan, Kosovo, Moldova, Montenegro, North Macedonia និង Ukraine ។ ថវិកាជំនួយសម្រាប់ប្រទេសនីមួយៗនឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពដ៏ច្បាស់លាស់ដូចជាការពង្រឹង ហិរញ្ញវត្ថុសាធារណៈធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ពង្រឹងកិច្ចគាំពារសង្គមនិងដោះស្រាយភាពអត់ការងារធ្វើរបស់យុវជនជាដើម។

EU បាននិយាយថាកិច្ចព្រមព្រៀងទាំងនេះ គឺជាផ្នែកមួយនៃកញ្ចប់ដែលមានតម្លៃ ៣ ពាន់ប៊ីលានអឺរ៉ូ ឬ៣,៥២ ពាន់លានដុល្លារអាមេរិក ដែលអាចរកបានសម្រាប់ដៃគូពង្រីកនិងដៃគូធំៗចំនួនដល់ទៅ ១០ ដែលក្នុងនោះការចរចារ នៃអនុស្សារណៈយោគយល់គ្នាជាមួយដៃគូពីរទៀតដែល នៅសល់គឺBosnia និង Tunisiaកំពុងស្ថិតនៅ ក្នុងដំណើរការ៕

ប្រែសម្រួល៖ស៊ុនលី

To Top