បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រសួងរបស់លោក បានធ្វើគ្រប់យ៉ាងតាមច្បាប់ ពាក់ព័ន្ធការលក់ អាវុធឲ្យទៅប្រទេស អារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០១៩ ក្រោយក្រុមឃ្លាំមើល របស់រដ្ឋាភិបាលរកឃើញថា ហានិភ័យ នៃជនរងគ្រោះស៊ីវិល ក្នុងប្រទេសយេម៉ែន ត្រូវមិនបានវាយតម្លៃ ឲ្យពេញលេញនោះទេ ។
នៅក្នុងអំឡុងសន្និសីទ កាសែតមួយជាមួយ នាយករដ្ឋមន្ត្រីឆែក លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍ យ៉ាងដូច្នេះថា “យើងបានធ្វើអ្វីៗគ្រប់យ៉ាងតាមច្បាប់ ខ្ញុំមានមោទនភាពចំពោះការងារ ដែលក្រុមរបស់ខ្ញុំបានធ្វើ ។ យើងពិតជាទទួលបានលទ្ធផលដ៏ល្អ យើងបានទប់ស្កាត់ការបាត់បង់ជីវិត”។
គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់លោក Mike Pompeo គឺត្រូវបានធ្វើឡើង ក្រោយរបាយការណ៍ របស់ក្រុមត្រួតពិនិត្យក្រសួងការបរទេស បានធ្វើការសន្និដ្ឋាននៅដើមសប្ដាហ៍នេះថា ក្រសួងការបរទេស មិនបានវាយតម្លៃពេញលេញ នូវហានិភ័យនៃជនរងគ្រោះស៊ីវិល នៅក្នុងប្រទេសយេមែន នៅពេលដែលជំរុញឲ្យលក់គ្រាប់ ទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត៕
ប្រែសម្រួល៖ប៉ាង កុង