ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស ការរិះគន់របស់រដ្ឋមន្ត្រីសុខាភិបាលអាមេរិក ជុំវិញបញ្ហាមេរោគថា ជាការបង្ហាញបែបនយោបាយ

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បាននិយាយថា រដ្ឋមន្ត្រីសុខាភិបាលអាមេរិក លោក Alex Azar បានសម្តែង ចេញយ៉ាងអាក្រក់បំផុត ក្នុងពិភពលោក ពាក់ព័ន្ធការគ្រប់គ្រងមេរោគកូរ៉ូណា និងបានច្រានចោលការរិះគន់ របស់លោក Alex Azar ចំពោះប្រទេសចិន នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតៃវ៉ាន់ រយៈពេល៣ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។

លោក Alex Azar បានធ្វើការវាយប្រហារ ការឆ្លើយតបរបស់ប្រទេសចិន ចំពោះការរាតត្បាតឆ្លងមេរោគកូរ៉ូណា កាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយនិយាយថា ប្រសិនបើការផ្ទុះឆ្លងបែបនេះ បានកើតមាននៅកោះតៃវ៉ាន់ ឬក៏សហរដ្ឋអាមេរិកនោះ វាអាចនឹងធ្វើឲ្យ បាត់ទៅវិញបានយ៉ាងងាយ។

យោងតាមសេចក្តីរាយការណ៍ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់សន្និសីទកាសែតថា ការរារត្បាតឆ្លងជម្ងឺ នៅសហរដ្ឋអាមេរិក គឺមិនអាចគ្រប់គ្រងបានទេ និងបានធ្វើការថ្កោលទោស រិះគន់ចំពោះលោក Alex Azar៕ ប្រែសម្រួល៖ប៉ាង កុង

To Top