បរទេស៖ នៅថ្ងៃពុធនេះប្រធានាធិបតីអ៊ីរ៉ង់ លោកRouhani បានសម្តែងនូវក្តីសង្ឃឹមយ៉ាងខ្លាំងក្លា អំពីការព្យាយាម របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកការដាក់ទណ្ឌកម្មអាវុធ លើប្រទេសរបស់គាត់នឹងបរាជ័យ ហើយព្រមានអំពីផលវិបាក ប្រសិនបើក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងគាំទ្រអាមេរិក។
ការថ្លែងការណ៍ របស់លោក Rouhani ធ្វើឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ សេចក្តីព្រាងដំណោះស្រាយ ដែលបានស្នើឡើងរបស់ខ្លួន លើបញ្ហានេះសាជាថ្មី ក្រោយវាត្រូវបានសមាជិក ក្រុមប្រឹក្សាសន្តិសុខបដិសេធ។
គួរឲ្យដឹងដែរថា ទណ្ឌកម្មដែលមិនអនុញ្ញាត ឲ្យអ៊ីរ៉ង់ជួញដូរ អាវុធ ត្រូវបានលប់ចោលជាបណ្តើរ ៗ ចាប់ពីខែតុលាទៅក្រោមលក្ខខណ្ឌ នៃដំណោះស្រាយលេខ ២២៣១ ដែលបានផ្តល់សិទ្ធិ ជូនអ៊ីរ៉ង់វិញចេញផុតពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលមហាអំណាចពិភពលោក បានព្រមព្រៀង កាលពីខែកក្កដាឆ្នាំ ២០១៥ ៕
ប្រែសម្រួល៖ស៊ុនលី