ព័ត៌មានអន្តរជាតិ

ចិននឹង លើកយកបញ្ហា WeChat និង Tik Tok មកពិភាក្សា ជាមួយនឹងអាមេរិក

The Bloomberg នៅថ្ងៃពុធនេះ បានឲ្យដឹងថា អ្នកចរចាភាគីអាមេរិកនិង ចិនគ្រោងនឹងពិភាក្សា អំពីវឌ្ឍនភាព នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម របស់ពួកគេនៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយទីក្រុងប៉េកាំងជំរុញឱ្យមានរបៀបវារៈបន្ថែម ដើម្បីរួមបញ្ចូលទាំងបញ្ហា អាជីវកម្មរបស់ TikTok និង WeChatផងដែរ ។

ការប្រជុំតាមរយៈវិដេអូខល ទំនងជានឹងធ្វើឡើងឆាប់ៗនៅសប្តាហ៍នេះ ទោះបីកាលបរិច្ឆេទមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ។ ប្រធានទីប្រឹក្សាសេដ្ឋកិច្ច របស់ប្រធានាធិបតីដូណាល់ត្រាំ នៅថ្ងៃអង្គារនេះបានបង្ហាញផងដែរអំពីក្តីបារម្ភថាកិច្ចព្រមព្រៀង ដំណាក់កាលនេះ នឹងត្រូវបរាជ័យជាមិនខាន។

ទន្ទឹមនឹងការបញ្ជាទិញ ទំនិញកសិកម្មនិងអត្រាប្តូរប្រាក់ដុល្លារ និងយន់ផងនោះមន្ត្រីចិនបានបង្ហាញពីផែនការ ក្នុងការលើកយកបញ្ហាដាក់ ទណ្ឌកម្មនាពេល អនាគតរបស់លោក Trump លើប្រតិបត្តិការនានា ជាមួយនឹងកម្មវិធីទាំងពីរនោះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top