ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនឡើង ដល់១០៤.០០០នាក់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់ចំនួន១.១៧៥នាក់ ដោយសារវីរុសកូរ៉ូណា (កូវីដ១៩) នៅក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកស្លាប់កើនឡើងដល់១០៤.២០១នាក់ ។

ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីល បានចេញរបាយការណ៍ នៃការឆ្លងជំងឺប្រចាំថ្ងៃ ដោយបានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៥៥.១៥៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់ ៣.១៦៤.៧៨៥នាក់ ។

សរុបអ្នកជំងឺចំនួន២.៣០៩.៤៧៧នាក់ បានជាសះស្បើយពីជំងឺ ។

ប្រេស៊ីល ជាប្រទេសជាប់លំដាប់លេខ២ លើពិភពលោក ដោយការផ្ទុះជំងឺកូវីដ១៩ បន្ទាប់ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top