រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ថា ក្រសួងកិច្ចការបរទេសបានចេញ សេចក្តីប្រកាសមួយថា រដ្ឋាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ា បាននាំយកពលរដ្ឋចំនួន ១០.៤៨២នាក់ ឲ្យធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញតាមជើងហោះហើរ និងជើងហោះហើរពិសេស កាលពីយប់ថ្ងៃពុធ ។
ដោយការដាក់ការសង្ស័យទៅលើជើងហោះហើរអន្តរជាតិ ក្នុងអំឡុងពេលជំងឺកូវីដ ១៩ ឆ្លងរាលដាលខ្លាំង រដ្ឋាភិបាលបាននាំយកពលរដ្ឋរបស់ខ្លួនត្រឡប់មកវិញ ពីបណ្តាប្រទេសមួយចំនួន និងតំបន់ជាច្រើនទៀត ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ពលរដ្ឋមីយ៉ាន់ម៉ាចំនួន ៩២នាក់ មកពីសហរដ្ឋអាមេរិក និង៣៣នាក់មកពីកូរ៉េខាងត្បូង បានមកដល់តាមជើងហោះហើរជួយសង្គ្រោះ នៅឯព្រលានយន្តហោះអន្តរជាតិរងហ្គូន ។
មីយ៉ាន់ម៉ា បានរាយការណ៍ថា មានករណីនៃអ្នកកើតជំងឺកូវីដ១៩ចំនួន ៣៦១នាក់ និងបានស្លាប់ចំនួន ៦នាក់ គិតត្រឹមថ្ងៃពុធ ។ ក្រសួងសុខាភិបាល និងកីឡា បានចេញសេចក្តីប្រកាសអំពីតួលេចចុងក្រោយឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា