គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា មានតែសហគ្រាស ចំនួន ៣០០ ក្នុងចំណោមសហគ្រាស ដែលគ្រប់គ្រងដោយរដ្ឋ ចំនួន ៣០០០ ប៉ុណ្ណោះ ដែលត្រូវស្ថិតក្នុងការគ្រប់គ្រងរដ្ឋ ខណៈសហគ្រាសដទៃទៀត នឹងត្រូវធ្វើឯកជនភាវូបនីយកម្ម។
លោកថា “ មានសហគ្រាសរដ្ឋជាង ៣.០០០ នៅអ៊ុយក្រែន ហើយមិនមែន រដ្ឋាភិបាលអ៊ុយក្រែនតែមួយនោះទេ ដែលមានលទ្ធភាពគ្រប់គ្រង សហគ្រាសមួយចំនួនធំ ប្រកបដោយប្រសិទ្ធភាព… ដូច្នេះហើយទើបយើង ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការធ្វើសេចក្តីព្រាងច្បាប់”។
លោក Shmyhal បានថ្លែងនៅក្នុងកិច្ចប្រជុំ រដ្ឋាភិបាលមួយកាលពីថ្ងៃពុធថា“ កំណត់នូវបញ្ជីកន្លែង ដែលត្រូវស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់រដ្ឋ យុទ្ធសាស្រ្តរបស់យើង គឺត្រូវទុកក្រុមហ៊ុនប្រហែល ៣០០” ។
លោក Shmyhal បានបន្ថែមទៀតថា សហគ្រាសដែលធ្វើការ នៅក្នុងវិស័យសន្តិសុខជាតិ ថាមពលតំ បន់ផ្តាច់មុខ ធម្មជាតិ និងសហគ្រាស នៃសារសំខាន់សង្គម នឹងបន្តដំណើរការដោយរដ្ឋ៕ ដោយ៖ ឈូក បូរ៉ា