វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិរបស់ ប្រទេសបានប្រកាសថា កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់ នាវាផ្ទុកយន្តហោះដំបូងរបស់ខ្លួន នៅឆ្នាំក្រោយ និងទទួលបានយន្តហោះចម្បាំង ដើម្បីប្រតិបត្តិការនៅលើវា។
កាលពីឆ្នាំមុនប្រទេសកូរ៉េខាងត្បូង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ចំពោះនាវាដឹកយន្តហោះមួយ ដោយនិយាយថា ខ្លួននឹងសាងសង់ “នាវាដឹកធុនធំ ដែលមានគោលបំណងច្រើន” ប៉ុន្តែនៅក្នុងផែនការជាតិរបស់ខ្លួន សម្រាប់ឆ្នាំ ២០២១-២០២៥ ដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ រដ្ឋាភិបាលជាលើកដំបូង បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងឧបករណ៍ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
ក្រសួងការពារជាតិបានឲ្យដឹងថា នាវាផ្ទុកយន្តហោះដែលមានទម្ងន់ ៣០,០០០តោន អាចដឹកជញ្ជូនកងកម្លាំងយោធា ឧបករណ៍និងសម្ភារៈ និងអាចប្រតិបត្តិការយន្តហោះចម្បាំង ដែលមានសមត្ថភាពដូចជា F-35B អាចចុះចតបាន។
វានឹងធ្វើឱ្យយោធាអាចបង្ក្រាបការគំរាមកំហែង និងបញ្ជូនកម្លាំង និងសម្ភារៈទៅតំបន់មានជម្លោះ នៅសមុទ្រដោយដើរតួនាទី ជានាវាត្រួតត្រា សម្រាប់អង្គភាពកងទ័ពជើងទឹក របស់ប្រទេសនេះ ៕
ដោយ ឈូក បូរ៉ា

