ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រារាំងការប៉ុនប៉ងវាយប្រហារ តាមអ៊ីនធឺណេតលើ ក្រុមហ៊ុនការពារជាតិ

បរទេស៖ ក្រសួងការពារជាតិអ៊ីស្រាអែល នៅថ្ងៃពុធម្សិលមិញនេះ បានប្រកាសប្រាប់ថា ការប៉ុនប៉ងវាយប្រហារតាមអ៊ីនធឺណេត ទៅលើក្រុមហ៊ុនការពារជាតិ អ៊ីស្រាអែលនានា ត្រូវបានរារាំង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

មន្ត្រីរដ្ឋាភិបាលបានថ្លែងថា ការវាយប្រហារនេះ គឺត្រូវបានធ្វើឡើងពីក្រុម សាយប៊ើអន្តរជាតិមួយ មានឈ្មោះថា Lazarus ដែលប្រើប្រាស់ឈ្មោះក្លែងក្លាយ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម LinkedIn ក្នុងគោលបំណងប៉ុនប៉ង ចូលក្នុងប្រព័ន្ធកុំព្យូទ័រ។

នៅក្នុងសារបង្ហោះលើ បណ្ដាញសង្គមធ្វីតធ័រមួយ ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយដូច្នេះថា ទីភ្នាក់ងារសន្តិសុខរដ្ឋាភិបាលអ៊ីស្រាអែល Malamav សហការគ្នាជាមួយអង្គភាព ផ្សេងទៀតនៅក្នុងសហគមន៍សន្តិសុខ បានរារាំងបញ្ឈប់ការវាយប្រហារ តាមអ៊ីនធឺណេត លើវិស័យឧស្សាហ កម្មការពារជាតិនាំមុខគេ នៅក្នុងប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top