ព័ត៌មានអន្តរជាតិ

ក្រិក ចូលរួមធ្វើ សមយុទ្ធ ជាមួយបារាំង

បរទេស ៖ យោធាបារាំង ធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយកងកម្លាំងក្រិក នៅក្បែកោះភាគខាងត្បូង Crete នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានភាពតានតឹង បន្តកើនកម្តៅជាមួយប្រទេសតួកគី ជុំវិញបញ្ហាដែនទឹក មានជម្លោះ នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត។

សមយុទ្ធនាថ្ងៃព្រហស្បតិ៍នេះ គឺជាការបង្ហាញលើកដំបូង នៃការប្តេជ្ញារបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ដើម្បីពង្រឹងជាបណ្ដោះអាសន្ន នូវវត្តមានប្រទេស របស់លោក នៅសមុទ្រមេឌីទែរ៉ានេ ភាគខាងកើត ។ នាពេលថ្មីៗនេះ បារាំងបានស្នើតួកគីឲ្យផ្អាក ការរុករកប្រេង និងឧស្ម័ន នៅក្នុងដែនទឹកមានជម្លោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រភពពីការពារជាតិក្រិក បាននិយាយប្រាប់ថា នាវាចម្បាំងនិងយន្តហោះបារាំង បានធ្វើដំណើរទៅដល់កោះ Crete នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើសហសមយុទ្ធ ជាមួយកងកម្លាំងក្រិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top