ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិភាគអាមេរិក៖ ទីតាំងរ៉េអាក់ទ័រនុយក្លេអ៊ែកូរ៉េខាងជើង រងការគម្រាមកំហែង ពីគ្រោះទឹកជំនន់ថ្មីៗនេះ

បរទេស៖ ក្រុមអ្នកវិភាគមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រូបភាពពីផ្កាយរណបបង្ហាញថា គ្រោះទឹកជំនន់ នៅក្នុងប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ ប្រហែលបានធ្វើឲ្យប៉ះពាល់ ដល់អគារមានទុយយោបូម ដែលតភ្ជាប់ទៅនឹង ទីតាំងនុយក្លេអ៊ែដ៏ចម្បង របស់ប្រទេស។

អ្នកវិភាគនៅគេហទំព័រ 38 North ដែលឃ្លាំមើលកូរ៉េខាងជើង បាននិយាយថា រូបភាពពីផ្កាយរណប ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែសីហា បានបង្ហាញទីទំហំនៃការប៉ះពាល់ ដែលប្រព័ន្ធធ្វើឲ្យត្រជាក់ របស់រ៉េអាក់ទ័រនុយក្លេអ៊ែ នៃមជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon បានទទួលរង ព្រោះតែអាកាសធាតុអាក្រក់។

គួរបញ្ជាក់ថា ដោយស្ថិតនៅខាងជើងទីក្រុងព្យុងយ៉ាង មជ្ឈមណ្ឌលស្រាវជ្រាវ វិទ្យាសាស្ត្រនុយក្លេអ៊ែ Yongbyon គឺជាទីតាំងរបស់ រ៉េអាក់ទ័រនុយក្លេអ៊ែ រោងចក្រកែច្នៃឥន្ធនៈជាថ្មី និងទីតាំងចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ដែលត្រូវគេគិតថា ត្រូវបានយកទៅប្រើប្រាស់ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង

To Top