ព័ត៌មានអន្តរជាតិ

ហុងគ្រីទិញប្រព័ន្ធមីស៊ីល ការពារផលិតនៅអាមេរិក ១ពាន់លានដុល្លារ

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុង ប៊ុយដាប៉ែស តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសប្រាប់ថា ប្រទេសហុងគ្រី នាពេលថ្មីៗនេះ បានយល់ព្រមទិញប្រព័ន្ធមីស៊ីល ដែលមានទំហំទឹកប្រាក់ សរុបចំនួន១ពាន់លានដុល្លារ ពីសហរដ្ឋអាមរិកហើយ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក David Cornstein និងរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហុងគ្រី លោក Tibor Benko បានចុះហត្ថលេខា លើសេចក្តីប្រកាសពីបំណង នៅថ្ងៃពុធសប្ដាហ៍នេះ។ មីស៊ីលវាយប្រហារ ពីអាកាសទៅក្នុងអាកាស រយៈចម្ងាយមធ្យមដ៏ទំនើប ដែលផលិតដោយក្រុមហ៊ុន Raytheon នេះ កំពុងត្រូវបានប្រើប្រាស់ ដោយប្រទេសណាតូជាច្រើន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការទិញនេះ នឹងផ្តល់ឲ្យនូវសមត្ថភាព ការពាំរដែនអាកាសដ៏ល្អបំផុត លើពិភពលោក ដែលនឹងរួមចំណែក ចំពោះសន្តិសុខ របស់ប្រទេសហុងគ្រីនិងណាតូ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top