ព័ត៌មានអន្តរជាតិ

មេដឹកនាំរុស្សីនិង បារាំងពិភាក្សាគ្នាពីស្ថានភាព លីបង់និងអ៊ុយក្រែនតាមទូរស័ព្ទ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Putin និងលោកប្រធានាធិបតីបារាំង Macron បានធ្វើការពិភាក្សាគ្នាតាមទូរស័ព្ទដើម្បីផ្តោតសំខាន់ទៅលើបញ្ហាស្ថានភាព នៅក្នុងប្រទេសលីបង់ និងប្រទេសអ៊ុយក្រែនផងដែរ។

វិមានក្រមឡាំងបានប្រកាសអំពីកិច្ចសន្ទនាគ្នា លើកនេះហើយបានបញ្ជាក់ទៀតថា លោក Putin និងលោក Macron បានពិភាក្សាលម្អិតអំពីស្ថានភាព នៅសាធារណរដ្ឋលីបង់ដោយផ្តោតលើជំហានដែលរុស្ស៊ី និងបារាំងបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅប្រទេសនេះ ជាពិសេសនៅបន្ទាប់ពីមានការផ្ទុះនៅកំពង់ផែបេរូត កាលពីថ្ងៃទី ៤ ខែសីហា។

ក្នុងនោះផងដែរប្រធានាធិបតីទាំងពីររូប ក៏បានពិចារណាលើទិដ្ឋភាពផ្សេងៗនៃស្ថានការណ៍នៅអ៊ុយក្រែនផងដែរហើយបានកោតសរសើរ ចំពោះវិធានការណ៍បទឈប់បាញ់បន្ថែមដែលត្រូវបានអនុម័ត នៅឯកិច្ចប្រជុំក្រុមទំនាក់ទំនងរបស់រដ្ឋាភិបាល នៃប្រទេសលីបង់កាលពី ថ្ងៃទី ២២ ខែកក្កដា៕ ប្រែសម្រួល៖ស៊ុនលី

To Top