ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន គំរាមមិនទទួលយកជំនួយ បរទេស ដោយខ្លាចហានិភ័យ ជំងឺកូវីដ-១៩

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន បានលើកឡើងថា ប្រទេសនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីព្យុះភ្លៀងដ៏ខ្លាំងនាពេលថ្មីៗនេះ ប៉ុន្តែមិនគួរទទួលយកជំនួយពីខាងក្រៅណាមួយនោះទេ ដោយសារតែហានិភ័យ នៃការឆ្លងមេរោគកូវីដ-១៩នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាល របស់កូរ៉េបានឲ្យដឹងថាលោកប្រធាន គីម បានធ្វើការកត់សម្គាល់នេះក្នុងពេលដឹកនាំ កិច្ចប្រជុំនយោបាយរបស់ គណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាពីវិធានការណ៍ ដើម្បីស្តារទឹកជំនន់ឡើងវិញ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការមិនទុកឱ្យមានការខិតខំប្រឆាំង នឹងមេរោគនេះ។

លោកគីម ជុងអ៊ុន បានបញ្ជាក់បន្ថែមថា ប្រទេសកូរ៉េខាងជើង គួរតែរឹតបន្តឹងការបិទព្រំដែនបន្ថែមទៀត ដើម្បីទប់ស្កាត់វីរុស។

ភ្នាក់ងារពុត៌មាន KCNA បានចុះផ្សាយថាក្នុងអំឡុង កិច្ចប្រជុំនោះកូរ៉េខាងជើង ក៏បានសម្រេចចិត្តលើកយកការចាក់សោរលើទីក្រុងព្រំដែន Kaesong បន្ទាប់ពីរយៈពេល ៣ សប្តាហ៍។ មុននេះកូរ៉េខាងជើង បានបិទទាំងស្រុងនូវទីក្រុង ព្រំដែន បន្ទាប់ពីក្រុមអ្នករត់ចោលជួរកូរ៉េខាងជើង បានវិលត្រឡប់មកពីកូរ៉េខាងត្បូងវិញ ដោយឆ្លងកាត់ខ្សែព្រំដែនកំណត់យោធា៕ដោយ ឈូក បូរ៉ា

To Top