ហ្សាកាតា៖ ក្រសួងការបរទេសឥណ្ឌូណេស៊ី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសឥណ្ឌូនេស៊ីបានយល់ព្រមបង្កើតប្រព័ន្ធបញ្ចូល ពិសេសមួយសម្រាប់អ្នកធ្វើដំណើរអាជីវកម្មរបស់ប្រទេសកូរ៉េខាងត្បូង លើកលែងតែការរឹតត្បិត ការចូលរបស់ខ្លួន ដែលបានដាក់លើបញ្ហា ដែលទាក់ទងនឹងជំងឺឆ្លង។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា វិធានការណ៍នេះនឹងចូលជាធរមាន នៅថ្ងៃទី១៧ ខែសីហានេះ នឹងលើកលែងឱ្យពាណិជ្ជករកូរ៉េខាងត្បូង ពីការធ្វើច័តាឡីស័ករយៈពេល ២ សប្តាហ៍នៅពេលពួកគេចូលប្រទេសអាស៊ីអាគ្នេយ៍ ដោយលក្ខខណ្ឌ ដែលពួកគេដាក់លទ្ធផលតេស្តមេរោគអវិជ្ជមាន។
ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងនេះ នៅពេលដែលរដ្ឋមន្រ្តីការបរទេសលោកស្រី Kang Kyung-wha បានជជែកគ្នាតាមទូរស័ព្ទជាមួយ សមភាគីឥណ្ឌូនេស៊ីលោកស្រី Retno Marsudi កាលពីថ្ងៃពុធ៕ដោយ ឈូក បូរ៉ា