ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចកូរ៉េខាងជើង កំពុងដាំក្បាលចុះ ក្រោយពាណិជ្ជកម្មជាមួយចិន ធ្លាក់ចុះដោយសារជំងឺរាតត្បាត

សេអ៊ូល៖ ក្រុមអ្នកជំនាញការគ្រប់គ្រង ដោយរដ្ឋបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ពាណិជ្ជកម្មរបស់កូរ៉េខាងជើង ជាមួយចិន បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ចំពេលមានការរីករាលដាល នៃមេរោគឆ្លងវីរុសនេះ។

វិទ្យាស្ថានកូរ៉េ សម្រាប់បង្រួបបង្រួមជាតិ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ការនាំចូលរបស់កូរ៉េខាងជើង ពីប្រទេសចិនក្នុងរយៈពេលពីខែមករា ដល់ខែមិថុនា មានចំនួន ២៧លានដុល្លារពោល គឺធ្លាក់ចុះ ៦៧ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងនោះដែរ ការនាំចេញទៅចិនក៏ធ្លាក់ចុះ ៧៥ ភាគរយស្មើនឹង ៣៨០លានដុល្លារផងដែរ។

របាយការណ៍បានឲ្យដឹងថា“ ស្ថានភាពសេដ្ឋកិច្ចរបស់កូរ៉េខាងជើង កាន់តែអាក្រក់នៅឆ្នាំនេះដោយសារ ពាណិជ្ជកម្មជាមួយប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង ហើយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជន ត្រូវបានរឹតត្បិតដោយសារតែ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ៕

ដោយ ឈូក បូរ៉ា

To Top