ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-35 ចូលរួមសមយុទ្ធ Red Flag-Alaska របស់ទ័ពអាកាសអាមេរិក

បរទេស៖ សមយុទ្ធហ្វឹកហាត់លំដាប់ខ្ពស់ របស់ពីឡុតកងទ័ពអាកាស សហរដ្ឋអាមេរិក នៅក្នុងសមយុទ្ធ Red Flag-Alaska ដែលជាការហ្វឹកហាត់ តាមប្រក្រតី នៅក្នុងឆ្នាំនេះ មានការចូលរួម ដោយយន្តហោះចម្បាំង F-35 តាមសេចក្តីរាយការណ៍ ទើបានចប់នៅក្នុងសប្ដាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធសប្ដាហ៍នេះ កងទ័ពអាកាសអាមេរិក បាននិយាយប្រាប់ថា យន្តហោះចម្បាំង F-35A Lightning II របស់កងយន្តហោះចម្បាំងលេខ៣៥៦ និងកងយន្តហោះចម្បាំងលេខ៣៨៨ គឺជាយន្តហោះចម្បាំងបំបាំងកាយ F-35 ដំបូងបំផុត ដែលចូលរួមក្នុងសមយុទ្ធគាំទ្រ ដោយកងទ័ពអាកាសប៉ាស៊ីហ្វិក របស់អាមរិក នៅមូលដ្ឋានទ័ព រដ្ឋអាឡាស្កា។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលយន្តហោះចម្បាំង F-35 យន្តហោះចម្បាំង F-22 និងយន្តហោះចម្បាំង F-16 បានធ្វើការងាររួមគ្នា នៅក្នុងសមយុទ្ធយោធា៕ ប្រែសម្រួល៖ប៉ាង កុង

To Top