ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ស្វាគមន៍កិច្ចព្រមព្រៀងផ្អាក ផែនការបញ្ចូលទឹកដី នៃបូរណភាពប៉ាឡេស្ទីន

យូអិន៖ អ្នកនាំពាក្យបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍កិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ដែលអ៊ីស្រាអែលនឹងផ្អាក ផែនការរបស់ខ្លួនក្នុងការបញ្ចូល ផ្នែកខ្លះនៃតំបន់វេសបែង ដែលខ្លួនបានកាន់កាប់។

សេចក្តីថ្លែងការណ៍រួម របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងព្រះអង្គម្ចាស់អាប៊ូដាប៊ី នៃសម្ព័ន្ធងអារ៉ាប់រួម បានលុបចោលការបញ្ចូល ឧបសម្ព័ន្ធរបស់អ៊ីស្រាអែល លើផ្នែកខ្លះនៃតំបន់វេសបែង ដែលខ្លួនកាន់កាប់។

លោកអគ្គលេខាធិការបាន ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយសង្ឃឹមថាវានឹងបង្កើតឱកាស សម្រាប់មេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន ឱ្យចូលរួមក្នុងការចរចា ប្រកបដោយអត្ថន័យ ដែលនឹងទទួលបាន ដំណោះស្រាយរវាងរដ្ឋទាំង ២ ស្របតាមដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ៕

ដោយ ឈូក បូរ៉ា

To Top