ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បញ្ជាក់ថា ខ្លួនបានឈាន ទៅដល់កិច្ចព្រមព្រៀង សន្តិភាពពេញលេញ ជាមួយនឹងសហភាពអារ៉ាប់រួម

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានឈានទៅដល់កិច្ចព្រមព្រៀង សន្តិភាព១០០ភាគរយ ជាមួយនឹងសហភាព អារ៉ាប់រួមហើយ ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu កាលពីថ្ងៃព្រហស្បតិ៍នេះ នៅក្នុងសន្នសិទ សារព័ត៌មានមួយ ។ លោកបានបញ្ជាក់ ទៀតថា ភាគីទាំងពីរបានដើរមួយជំហ៊ានទៀត ទៅរកកម្រិតថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ រួមហើយលោក បានថែមទាំងអះអាងវា គឺជាព្រឹតិ្តការណ៍ជាប្រវត្តិសាស្ត្រ ដើម្បីនាំឲ្យមានសន្តិភាពទាំងស្រុង នៅតំបន់មជ្ឈឹមបូព៍ា។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងសន្តិភាព ដែលត្រូវបានប្រកាសនេះ បានធ្វើឡើងនៅក្រោយពេល ដែលកិច្ចសន្ទនាគ្នាមួយរវាងលោកប្រធានាធិបតី អាមេរិក Donald Trump ព្រះមហាក្សត្រ Mohammed bin Zayed Al Nahyan នៃសហភាពអារ៉ាប់និងនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែលលោក Netanyahu ៕

ប្រែសម្រួល៖ស៊ុនលី

To Top