ព័ត៌មានអន្តរជាតិ

អាជ្ញាធរមីយ៉ាន់ម៉ា រឹបអូសបានគ្រឿងញៀន ទ្រង់ទ្រាយធំ នៅភាគខាងត្បូងប្រទេស

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា យោងតាមគណៈកម្មាធិការកណ្តាល ត្រួតពិនិត្យ សារធាតុញៀន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមអាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូស បានសារធាតុញៀន ប្រភេទណាកូទិក ជាច្រើននៅភាគខាងត្បូងរដ្ឋ Mon ។

សកម្មភាពបង្រ្កាប បានធ្វើឡើងដោយកម្លាំងប៉ូលិស ដែលបានធ្វើការ រឹបអូសបាននៅទីក្រុង Thaton កាលពីថ្ងៃព្រហស្បតិ៍ ។

សារធាតុញៀនដែលរឹបអូស បានមានប្រមាណ ៥៦៥.៥០០គ្រាប់ ដែលមានតម្លៃស្មើនឹង ២,៨ពាន់លាន kyats (រូបិយបណ្ណមីយ៉ាន់ម៉ា) ស្មើនឹងជាង ២លានដុល្លារអាមេរិក និងសារធាតុញៀន ប្រភេទមេថាមហ្វេតាមីន ដែលមានតម្លៃ១,១ពាន់លាន kyats ស្មើនឹង៧៨៥.៧១៤ដុល្លារអាមេរិក ដែលត្រូវបានដាក់ក្នុងរថយន្តមួយគ្រឿង ដែលមានជនសង្ស័យម្នាក់ នៅទីនោះផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top