ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ ធ្លាក់ចំ ព្រលានយន្តហោះ អន្តរជាតិ នៅក្រុងបាដាដ

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា យោធាអ៊ីរ៉ាក់បាននិយាយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន៣គ្រាប់ បានធ្លាក់ចំទីលាន នៃព្រលានយន្តហោះ អន្តរជាតិក្រុងបាដាដ កាលពីថ្ងៃសុក្រ ។

នៅក្នុងសេចក្តីប្រកាសមួយ ចេញដោយការិយាល័យ ព័ត៌មាន សេនាធិការចម្រុះអ៊ីរ៉ាក់ បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅពេលល្ងាច នៅគ្រាដែលគ្រាប់រ៉ុក្កែតចំនួន៣គ្រាប់ បានបាញ់ចេញពីតំបន់ al-Radhwaniyah នៅភាគនីរតី នៃក្រុងបាដាក ។

ការវាយប្រហារ បានបង្កឲ្យមានការខូចខាតតិចតួច នៅក្នុងសេចក្តីប្រកាសបានដាក់ថា មិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ។

ទន្ទឹមនឹងនេះដែរ ប្រភពចេញពីក្រសួងមហាផ្ទៃ បានប្រាប់ដល់ស៊ីនហួថា គ្រាប់រ៉ុក្កែតចំនួន៣គ្រាប់បានធ្លាក់មកលើដី នៅឯទីលាននៃព្រលានយន្តហោះ នៅជិតមូលដ្ឋានទ័ពអ៊ីរ៉ាក់ ដែលជាលំនៅដ្ឋាន របស់ក្រុមជំនាញ ការយោធាអាមេរិក ដែលបានកំពុងធ្វើការហ្វឹកហាត់ ដល់កងកម្លាំងអ៊ីរ៉ាក់ ដោយមិនបណ្តាលឲ្យ ស្លាប់មនុស្សនោះទេ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top