ព័ត៌មានអន្តរជាតិ

យូអិន បរាជ័យ​ ក្នុងការអនុម័ត ដំណោះស្រាយ នៃការពង្រីកទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់

យូអិន៖ ក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានបរាជ័យ ក្នុងការអនុម័តនូវដំណោះស្រាយមួយ ដែលដាក់ដោយសហរដ្ឋអាមេរិក ដែលនឹងពង្រីកការដាក់ទណ្ឌកម្ម អាវុធ បច្ចុប្បន្នប្រឆាំង នឹងប្រទេសអ៊ីរ៉ង់។

សេចក្តីព្រាងសេចក្តីសម្រេចនេះ បានបរាជ័យក្នុងការទទួលបានសំឡេង គាំទ្រចំនួន ៩ ដែលត្រូវការសម្រាប់ការអនុម័ត។ ក្នុងនោះមានតែសមាជិក ក្រុមប្រឹក្សាសន្តិសុខពីរនាក់ ដែលបានបោះឆ្នោតគាំទ្រ ពីររូបបានបោះឆ្នោតជំទាស់ និងសមាជិកចំនួន ១១ រូបទៀតបានបដិសេធ។

យោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខលេខ ២២៣១ ដែលបានយល់ព្រមលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរខែកក្កដា ឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចទាំង ៦ របស់អង់គ្លេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយការហាមឃាត់ អាវុធប្រឆាំងអ៊ីរ៉ង់ នឹងផុតកំណត់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០៕

ដោយ ឈូក បូរ៉ា

To Top