ព័ត៌មានអន្តរជាតិ

អាមេរិក-ម៉ិកស៊ិក បន្ដបិទព្រំដែនក្រោម ឥទ្ធិពលជំងឺកូវីដ-១៩ រហូតដល់ចុងខែកញ្ញា

ម៉ិកស៊ិក៖ ក្រសួងការបរទេសម៉ិកស៊ិក បានប្រកាសកាលពីថ្ងៃសុក្រនេះថា ការរឹតត្បិតលើចរាចរណ៍ជើងគោក ដែលមិនចាំបាច់នៅ តាមបណ្តោយព្រំដែន រវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងត្រូវពន្យារដល់ថ្ងៃទី២១ ខែកញ្ញាដោយសារការឆ្លងរាលដាល នៃជំងឺ (COVID-១៩) ។

យោងតាមក្រសួងម៉ិកស៊ិក បានស្នើឱ្យមានការពន្យារពេល នៃការបិទព្រំដែនមួយផ្នែក សម្រាប់រយៈពេលមួយខែទៀត បន្ទាប់ពីពិនិត្យមើលការវិវត្ត នៃជំងឺរាតត្បាតនៅក្នុងប្រទេសទាំងពីរ។

វិធានការណ៍ដែលបានអនុវត្តនៅថ្ងៃទី២១ ខែមីនាតាមបណ្តោយព្រំដែនរួម កំណត់ការធ្វើដំណើរសម្រាប់ គោលបំណងទេសចរណ៍ ឬកម្សាន្ត ប៉ុន្តែអនុញ្ញាតឱ្យមានការធ្វើជំនួញ វេជ្ជសាស្ត្រ និងការធ្វើដំណើរ ដែលទាក់ទងនឹងការងារចាំបាច់ ៕

ដោយ ឈូក បូរ៉ា

To Top