ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃសុក្រ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងលើសពី២១លាននាក់ហើយ ។
ទិន្នន័យដែលបានបង្ហាញ ដោយសាកលវិទ្យាល័យខាងលើ បានបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់២១.០២០.២១៦នាក់ សរុបមានអ្នកស្លាប់ចំនួន៧៦១.៣៩៣នាក់ គិតត្រឹមម៉ោង៣និង២៧នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២៧នាទីម៉ោងសកល ។
សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបំផុតទាំងអ្នកស្លាប់ ដោយមានចំនួន៥.២៨០.៣១៥នាក់ និងស្លាប់១៦៧.៩៤៨នាក់ ។ ប្រេស៊ីល ជាប្រទេសដែលមាន ក្នុងកំណត់ត្រាអ្នកឆ្លងជំងឺចំនួន៣.២២៤.៨៧៦នាក់ និងអ្នកស្លាប់ចំនួន១០៥.៤៦៣នាក់ បន្ទាប់មកមានប្រទេសឥណ្ឌា ដែលមានអ្នកឆ្លងជំងឺលើសពី២,៤លាននាក់ ។
បណ្តាប្រទេសជាច្រើនទៀត មានអ្នកឆ្លងជំងឺលើសពី៤០០.០០០នាក់ ក្នុងនោះរាប់ទាំង រុស្ស៊ី អាហ្វ្រិកខាងត្បូង ប៉េរូ ម៉ិកស៊ិក និងកូឡុំប៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា