ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងជិត១៦ម៉ឺននាក់ហើយ

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា នាយកដ្ឋានសុខាភិបាល បានរាយការណ៍ថា បន្ទាប់ពីមានករណីថ្មី ប្រចាំថ្ងៃចំនួន៤.៣៥១នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលនាំឲ្យតួលេខ នៃអ្នកឆ្លងវីរុសកូរ៉ូណា (ជំងឺកូវីដ១៩)នៅក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់១៥៧.៩១៨នាក់ ។

នាយកដ្ឋានសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកជាសះស្បើយពីជំងឺ បានកើនឡើងដល់៧២.២០៩នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន៨៨៥នាក់បន្ថែមទៀតបានរួចជីវិតពីជំងឺនេះ ។

នាយកដ្ឋានបានបន្ថែមថា ចំនួនអ្នកស្លាប់ក៏បានកើនឡើង ដល់២.៦០០នាក់ បន្ទាប់ពីមានអ្នកជំងឺចំនួន១៥៩នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ ។

ទិន្នន័យបានមកពីនាយកដ្ឋាន សុខាភិបាលបានឲ្យដឹងថា ហ្វីលីពីន បានធ្វើតេស្តរកឃើញថាមានអ្នកឆ្លងជំងឺជាង១,៨លាននាក់ដោយជំងឺកូវីដ១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top