ព័ត៌មានអន្តរជាតិ

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨១នាក់

សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Chanel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ថា សិង្ហបុរី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៨១នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ ក្នុងនោះបូករួមទាំងសមាជិកសហសេវឹក ចំនួន១០នាក់ ដែលជាអ្នកមកដល់តាមនាវាមួយគ្រឿង កាលពីថ្ងៃទី០៨ សីហា ផងដែរ ។

សិង្ហបុរី មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបនាពេលនេះ ចំនួន៥៥.៦៦១នាក់ និងមានអ្នកស្លាប់ចំនួន២៧នាក់ ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបទាំងអស់ ចំនួន១៦នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មី គឺជាអ្នកមកពីខាងក្រៅ ។ នេះជាចំនួនដែលបានកើនឡើងខ្ពស់ នៃអ្នកមកពីខាងក្រៅ គិតចាប់តាំងពីថ្ងៃទី០១ ខែមេសា នៅគ្រាដែលមានអ្នកឆ្លង ជំងឺចំនួន១៩នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top