បរទេស៖ ប្រទេសរុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំង ប្រឆាំងមេរោគកូវីដ១៩ ដំបូងបង្អស់របស់ពិភពលោក ដែលមានឈ្មោះថា Sputnik V កាលពីដើមសប្តាហ៍នេះ។ ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី បាននិយាយថា Sputnik V បានឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ទាំងអស់ហើយ បានបង្ហាញថា មានសមត្ថភាព ក្នុងការបង្កើតភាពស៊ាំ ប្រឆាំងនឹងវីរុសនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា សេវាកម្មសារព័ត៌មាន របស់ក្រសួងសុខាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានផលិតវ៉ាក់សាំងដំបូង ប្រឆាំងនឹងមេរោគកូវីដ១៩ ដែលត្រូវបានបង្កើតឡើង ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ផ្នែករោគរាតត្បាតនិងមីក្រូជីវសាស្រ្ត Gamaleya។
សេវាកម្មសារព័ត៌មាននេះបន្តថា “ វ៉ាក់សាំងដំបូងប្រឆាំងនឹងវីរុសកូរ៉ូណា ដែលបង្កើតដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya គឺត្រូវបានផលិតហើយ” ។
វ៉ាក់សាំងដែលដាក់ឈ្មោះថា Sputnik V. មានសមាសធាតុចាក់ ពីរដាច់ដោយឡែកពីគ្នា ហើយការផលិតលើកទី ២ ត្រូវធ្វើ ៣ សប្តាហ៍បន្ទាប់ពីការផលិតលើកដំបូង។ រួមគ្នាសមាសធាតុទាំងនេះ ត្រូវបានគេរំពឹងថានឹងជួយមនុស្សម្នាក់ បង្កើតអភ័យភាពសាំ ប្រកបដោយនិរន្តរភាពប្រឆាំងនឹងវីរុស។
យោងតាមមន្រ្តីរុស្ស៊ី ប្រទេសនេះមានសមត្ថភាពផលិតវ៉ាក់សាំង ប្រឆាំងនឹងមេរោគកូវីដ១៩ បានចំនួន ៥០០ លានដូសក្នុងរយៈពេល ១២ ខែ ដោយផលិតកម្មរំពឹងថានឹងត្រូវបានធ្វើឡើងនៅឯបរទេស ក៏ដូចជាការសាកល្បងគ្លីនិក ដែលគ្រោងនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ នៅប្រទេសអារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីត និង ប្រទេសហ្វីលីពីន ៕ប្រែសម្រួលៈ ណៃ តុលា