ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់៖ អាមេរិកថា បានរឹបអូសនាវា ដឹកប្រេង៤គ្រឿង របស់អ៊ីរ៉ង់ គឺជារឿងកុហក

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី បាននិយាយនៅថ្ងៃសៅរ៍ថា ការប្រកាសរបស់សហរដ្ឋអាមេរិកអំពីការរឹបអូសយកនាវាដឹកប្រេងអ៊ីរ៉ង់ចំនួន ៤ គ្រឿង គឺជាការកុហក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការអីរ៉ង់ ISNA បានដកស្រង់សម្តីថា“ ទាំងនាវា ទាំងទង់ជាតិ ក៏មិនមែនជារបស់អ៊ីរ៉ង់ដែរ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយទៀតថា ការអះអាងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាប្រេងរបស់អ៊ីរ៉ង់ប្រហែល ១,១១៦ លានបារ៉ែលត្រូវបានរឹបអូសគឺអំពីការរត់គេចពីភាពអាម៉ាស់ នៃការបរាជ័យរបស់ខ្លួននៅក្នុងដំណោះស្រាយ ប្រឆាំងនឹងអ៊ីរ៉ង់នៅឯក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ៕

ប្រែសម្រួលៈ ណៃ តុលា

To Top