បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអូទ្រីសបានធ្វើការបង្ហាញអារម្មណ៍សោកស្តាយ ទៅលើសកម្មភាពចុងក្រោយ របស់អាមេរិកដែលរួមមានទាំងការដកខ្លួនចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសឆ្នាំ២០១៥ផងនិងព្រមទាំងការព្រមានដាក់ទណ្ឌកម្មទៅលើគម្រោង Nort Stream 2ផងដែរ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ លោកប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen គឺជាអ្នកដែលបានបង្ហាញពីអារម្មណ៍សោកស្តាយទាំងនេះឡើង ចំពោះសហរដ្ឋអាមេរិកនៅចំពេលដែលលោករដ្ឋមន្ត្រីការបរទេស អាមេរិកកំពុងបំពេញទស្សនៈកិច្ចតែម្តងនៅក្នុងទីក្រុង Hofburg ។
រំលឹកដែរថាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ ធ្លាប់បានប្រកាសកាលពីខែមិថុនាឆ្នាំ ២០១៧ ថាប្រទេសរបស់លោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួល អាកាសធាតុដោយបង្កើនសកម្មភាព និងបង្កើនសកម្មភាពនិងវិនិយោគដែលត្រូវការសម្រាប់អនាគត កាបូនទាបប្រកបដោយនិរន្តរភាពជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី