បរទេស៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះកោះតៃវ៉ាន់ បានធ្វើការសម្រេចចិត្តចុងក្រោយមួយក្នុងការបញ្ជាទិញយន្ដហោះចម្បាំង F-16 ពីក្រុមហ៊ុនផលិតយន្តហោះអាមេរិក Lockheed Martin ជាមួយនឹងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតទៅដល់ ៦២ ពាន់ប៊ិលានដុល្លារក្នុងរយៈពេល ១០ ឆ្នាំទោះបីជាដឹងថានឹងធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងខឹងសម្បារក្តី។
តាមរយៈការពិចារណាដោយមានការ ប្រុងប្រយ័ត្នខ្ពស់បំផុតរបស់កោះត៉ៃវ៉ាន់ដែលស្ថិតនៅក្នុងដំណើរការនៅឡើយប៉ុន្តែ មន្ទីរប៉ង់តាហ្គោនបានប្រកាសអំពីកិច្ចសន្យានេះទាំងដែលមិនបានបញ្ជាក់អំពីអត្តសញ្ញា របស់អ្នកទីញឡើយប៉ុន្តែប្រភពដែលដឹងច្បាស់ពីបញ្ហានេះបានបញ្ជាក់ប្រាប់ទៅកាន់ សារព័ត៌បរទេសថាវាគឺជាកោះតៃវ៉ាន់។
កោះដែលគ្រប់គ្រងដោយខ្លួនឯង ហើយដែលត្រូវបានប្រទេសចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួននោះកាលពីឆ្នាំមុន ទទួលបានភ្លើងខៀវពីទីក្រុងវ៉ាស៊ីនតោនសម្រាប់ការទិញយន្តហោះ F-16 ជំនាន់ថ្មីចំនួន ៦៦ គ្រឿងដែលនឹងអនុញ្ញាតឱ្យប្រទេសនេះធ្វើទំនើបកម្មវិស័យការពាររបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី