ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌាប្រមាណជាង ៨,១លាននាក់ រងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសៅរ៍ថា គ្រោះទឹកជំនន់នៅក្នុងប្រទេសឥណ្ឌា នៅរដ្ឋ Bihar ភាគខាងកើតប្រទេស បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៨,១លាននាក់ ។

យោងតាមនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Bihar បានឲ្យដឹងថា គ្រោះទឹកជំនន់បន្តកើតឡើង ដោយគ្រប់ដណ្តប់លើស្រុកចំនួន១៦ទូទាំងរដ្ឋ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋចំនួន៨.១៣១.៨៤១នាក់ ។

គ្រោះទឹកជំនន់បន្តកើតឡើងដោយបានវាយប្រហារ នៅលើភូមិចំនួន១.៣១០ដោយបានរាលដាលដល់ជាង១៣០ប្លុក ក្នុងចំណោមស្រុកទាំង១៦ ។ ទិន្នន័យបានប្រកាសដោយនាយកដ្ឋានខាងលើ ។

ក្រុមមន្ត្រីបានឲ្យដឹងថា គ្រោះទឹកជំនន់បានប្រកាសថា សម្លាប់មនុស្សអស់២៥នាក់ ក្នុងស្រុកចំនួន៥ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top