ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ច្រានចោលសំណើអាមេរិក ឲ្យបន្តបម្រាមអាវុធលើអ៊ីរ៉ង់

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានបដិសេធច្រានចោល សំណើសហរដ្ឋអាមេរិក ដែលឲ្យបន្តដាក់បម្រាម អាវុធលើប្រទេសអ៊ីរ៉ង់ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

សាធារណរដ្ឋដូមីនីក គឺជាប្រទេសតែមួយគត់ ដែលគាំទ្រសំណើអាមេរិកនោះ នៅក្នុងសម្លេងឆ្នោត ក្រុមប្រឹក្សាសន្តិសុខ កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ ចំណែកប្រទេសរុស្ស៊ីនិងចិន បានបោះឆ្នោត ប្រឆាំងសេចក្តីសម្រេចអាមេរិក ហើយប្រទេសមាជិក ក្រុមប្រឹក្សាផ្សេងទៀត បានដកខ្លួនមិនចូលរួម។

ចំណែករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានថ្កោលទោសរិះគន់ប្រទេស ជាសមាជិកនានា ចំពោះការមិនគាំទ្ររបស់ពួកគេនោះ ដោយលោកនិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា “កំហុសឆ្គង របស់ក្រុមប្រឹក្សាសន្តិសុខ ធ្វើសកម្មភាពដោយឥតរារែក ក្នុងកិច្ចការពារសន្តិភាព និងសន្តិសុខអន្តរជាតិ គឺមិនអាចដោះស្រាយបានទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top