ព័ត៌មានអន្តរជាតិ

លោក ត្រាំ នឹងមិនចូលរួមជំនួបកំពូល ស្តីពីអ៊ីរ៉ង់របស់លោក ពូទីន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានបដិសេធសំណើ របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ឲ្យមានជំនួបកំពូល មេដឹកនាំពិភពលោកមួយ ដើម្បីពិភាក្សាគ្នា អំពីបញ្ហាប្រទេសអ៊ីរ៉ង់ ដោយនិយាយថា លោកមុខជានឹងមិនចូលរួមនោះទេ។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ នៅទីក្រុង Bedminster រដ្ឋញូជេស៊ី លោក ត្រាំ តាមសេចក្តីរាយការណ៍ ក៏បានមានប្រសាសន៍ផងដែរថា លោកមានបំណងផ្លាស់ប្តូរ នៅសប្ដាហ៍ក្រោយ ដើម្បីធ្វើឲ្យមានការដាក់ទណ្ឌកម្ម លើអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិវិញ។

ក្នុងពេលមួយថ្ងៃក្រោយ ក្រុមប្រឹក្សាសន្តិសុខច្រានចោទ គោលបំណងរបស់អាមេរិក ឲ្យបន្តដាក់បម្រាមអាវុធ អង្គការសហប្រជាជាតិ លើប្រទេសអ៊ីរ៉ង់នោះ លោក ត្រាំ បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងនឹងធ្វើឲ្យវិលត្រឡប់មកវិញ។ អ្នកនឹងឃើញវានៅសប្ដាហ៍ក្រោយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top