ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសហសមយុទ្ធ នៅសប្ដាហ៍នេះ

បរទេស៖ មន្ត្រីយោធា តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យ ម្សិលមិញថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តចាប់ផ្តើម សហសមយុទ្ធរដូវក្តៅប្រចាំឆ្នាំរបស់ខ្លួន នៅក្នុងសប្ដាហ៍នេះ ក្រោយពីពន្យារពេល ធ្វើសមយុទ្ធនិឃាទរដូវ ដោយសារតែបញ្ហាមេរោគកូរ៉ូណា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះអាមេរិក បាននិយាយថា សហសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងនេះ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ និងបានធ្វើការការកត់សម្គាល់ថា ភាគីទាំងពីរ បានសម្រេចចិត្តបែបនេះ ក្រោយធ្វើការពិចារណា ពាក់ព័ន្ធនឹងកាលៈទេសៈនានា ដូចជាស្ថានភាពជម្ងឺកូវីដ១៩ជាដើម។

គួរបញ្ជាក់ថា សមយុទ្ធយោធាដែលគ្រោងធ្វើឡើងនេះ នឹងមានទ្រង់ទ្រាយតូចជាង ប្រៀបទៅ នឹងសហសមយុទ្ធយោធាពីមុនៗ ស្របពេលដែលកងទ័ពអាមេរិក មានភាពចាំបាច់ សម្រាប់កម្មវិធី មិនអាចធ្វើដំណើរ មកកាន់ប្រទេសកូរ៉េខាងត្បូងបាន ក្រោមការរឹងបន្តឹង ពាក់ព័ន្ធមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top