ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនជប៉ុនជាច្រើន កំពុងងាកមកតំបន់អាស៊ីអាគ្នេយ៍ ខណៈអាមេរិក-ចិន កំពុងតានតឹង

តូក្យូ៖ ចំនួនក្រុមហ៊ុនជប៉ុនជាច្រើន កំពុងកើនឡើង និងកំពុងពង្រីកអាជីវកម្ម នៅអាស៊ីអាគ្នេយ៍ និងកាត់បន្ថយប្រតិបត្តិការ នៅក្នុងប្រទេសចិន ដោយសារតែភាពតានតឹង កាន់តែខ្លាំងឡើង រវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន នេះបើយោងតាម អង្គការពាណិជ្ជកម្ម ក្រៅប្រទេសរបស់ជប៉ុន។

ដោយលើកឡើង ពីការស្ទង់មតិរបស់ JETRO ធ្វើឡើងនៅចុងឆ្នាំមុន ស្ថាប័នដែលគាំទ្រ ដោយរដ្ឋាភិបាលបានឲ្យដឹង នៅក្នុងរបាយការណ៍ពាណិជ្ជកម្ម និងវិនិយោគប្រចាំឆ្នាំថា ៤១ ភាគរយនៃក្រុមហ៊ុនជប៉ុន កំពុងពិចារណាពង្រីកប្រតិបត្តិការ នៅវៀតណាមក្នុងរយៈពេល ៣ ឆ្នាំខាងមុខពោលគឺកើនឡើង ៥,៥ ភាគរយពីមួយឆ្នាំមុន។ ។

របាយការណ៍ ដែលបានចេញផ្សាយ នៅថ្ងៃទី ៣០ ខែកក្កដា បានដកស្រង់ការស្ទង់មតិដោយថា ៣៦,៣ ភាគរយនៃអ្នកឆ្លើយតប បានផ្តល់ចម្លើយស្រដៀងគ្នា សម្រាប់ប្រទេសថៃ កើនឡើង ១,៥ ពិន្ទុ ខណៈ ៤៨,១ ភាគរយថា ពួកគេនឹងជំរុញពាណិជ្ជកម្ម នៅក្នុងប្រទេសចិន ដោយធ្លាក់ចុះ ៧,៣ ពិន្ទុ។

របាយការណ៍បានឲ្យដឹងថា“ ចាប់តាំងពីឆ្នាំ ២០១៨ ការប្រឈមមុខដាក់គ្នា កាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន បានជំរុញការវិនិយោគ របស់ក្រុមហ៊ុនជប៉ុន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍”៕ ដោយ៖ ឈូក បូរ៉ា

To Top