ព័ត៌មានអន្តរជាតិ

អ៊ិរ៉ង់ បដិសេធថា មិនបានផ្គត់ផ្គង់ អាវុធទៅក្រុមតាលីបង់ ដូចអាមេរិក ចោទឡើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានចេញមកប្រកាស បដិសេធនូវការចោទប្រកាន់ ពីសំណាក់សហរដ្ឋអាមេរិកថា ខ្លួនគឺជាអ្នកផ្គត់ផ្គង់ សព្វាវុធដ៏ធំបំផុត ទៅឲ្យក្រុមតាលីបង់។

ការប្រកាសដែល ត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ទៀតថា លទ្ធផលនៅប្រទេស អាហ្គានីស្ថាន ជាក់ស្តែងបច្ចុប្បន្ននេះគឺ ជាសកម្មភាពជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក ប៉ុណ្ណោះ។

លោកបន្តទៀតថា ការចោទប្រកាន់ ដែលបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស អាមេរិក កាលពីថ្ងៃទី១២ ខែសីហា នោះគឺគ្រាន់តែជាបង្វែងដាន ឲ្យពលរដ្ឋ អាហ្គានីស្ថាន ចេញពីការយល់ និងមើលឃើញថា អាមេរិកនោះទេ ដែលកំពុងធ្វើការគាំទ្រ យ៉ាងពេញទំហឹង ទៅលើក្រុមជ្រុល និយមអ៊ីស្លាម ISនៅក្នុងប្រទេសមួយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top