បរទេស ៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាតួលេខ នៃអ្នកដែលបានបាតបង់ជីវិត ដោយសារកូវីដ១៩ នៅសហរដ្ឋអាមេរិក គិតមកត្រឹមពេលនេះ គឺមានទៅដល់១៧០០០០នាក់ មកហើយហើយក្នុងនោះទើបតែ១៨ថ្ងៃប៉ុណ្ណោះ មនុស្សស្លាប់កើន២០០០០នាក់។
តួលេខចាស់កាលពី១៨ខែមុន គឺមានត្រឹមតែ១៥០០០០នាក់ប៉ុណ្ណោះ ដែលនេះមានន័យថា អ្នកស្លាប់ជាប្រចាំថ្ងៃសម្រាប់ខែសីហានេះ គឺមានចំនួនប្រមាណជា ជាង១០០០នាក់ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា តួលេខ បានធ្វើឲ្យមានការ ព្រួយបារម្ភកាន់តែខ្លាំង ព្រោះថាវ៉ាក់សាំង នឹងមិនអាចកើតឡើងភ្លាមៗឡើយ ក្នុងរយពេលជាច្រើនខែទៀត ហើយគេជឿជាក់ថាតួលេខ ស្លាប់នៅអាមេរិក នឹងកើនដល់១៨៩០០០នាក់ ត្រឹមថ្ងៃទី៥ខែកញ្ញាខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី