ព័ត៌មានអន្តរជាតិ

ចិនបង្ហាញអាវុធថ្មី ផ្តោតគោលដៅ ព្រលានយន្តហោះ

បរទេស ៖ យោធារបស់ទីក្រុងប៉េកាំង នាពេលថ្មីៗនេះ បានអភិវឌ្ឍផលិតអាវុធកូនកាត់មានសមត្ថភាព អាចកម្ទេចព្រលាន យន្តហោះទាំងមូល ដោយការវាយប្រហារ តែមួយដងបាន នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ទស្សន៍កណ្ដាលរបស់ចិន និងទីភ្នាក់ងារ សារព័ត៌មាន Global Times បានរាយការណ៍ថា អាវុធនេះ ត្រូវគេពិពណ៌នាថា គឺជាចន្លោះមួយរវាងមីស៊ីលវាយប្រហារពីអាកាសទៅដី និងគ្រាប់បែកវៃឆ្លាត វាយប្រហារកម្ទេចព្រលានយន្តហោះបានក្នុងកម្រិតខ្ពស់។

យោងតាមសេចក្តីរាយការណ៍ អាវុធថ្មីរបស់ប្រទេសចិននេះ មានរូបរាងស្រដៀងគ្នានឹងគ្រាប់មីស៊ីល មានទម្ងន់ប្រហែល១.១០០ផោន និងមានបំពាក់ ដោយកម្មវិធីបំបាំងកាយ ដើម្បីគេចមិនឲ្យប្រព័ន្ធរ៉ាដាចាប់សញ្ញារបស់វាបាន ហើយវាមានរយៈចម្ងាយវាយប្រហារ បានតិចបំផុត៣៧ម៉ាយ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top