ព័ត៌មានអន្តរជាតិ

គ្រាមួយ ដែលហ៊ីត្លែរប្រើទ័ព ១,៥លាននាក់ ឡោមព័ទ្ធប្រទេសប៉ូឡូញ តាមបណ្តោយព្រំដែន

ប្រវត្តិសាស្ត្រ: នាវេលាម៉ោងប្រមាណជា ៤និង៤៥នាទីព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៩ កងទ័ពអាល្លឺម៉ង់ ប្រមាណជា ១,៥លាននាក់ បានធ្វើការឡោមព័ទ្ធ ព្រំដែនប្រទេសប៉ូឡូញ ក្នុងប្រវែងប្រមាណជា ១៧៥០ម៉ាល ដែលជាប់ជាមួយ នឹងព្រំដែនអាល្លឺម៉ង់។

អាល្លឺម៉ង់ ក្រោមការដឹកនាំរបស់អាដុលហ៊ីត្លែរ វាយប្រហារទាំងផ្លូវអាកាស និងតាមព្រំដែនជើងទឹក ក្នុងឈូងសមុទ្រប៉ាល់តិក ប៉ុន្តែការវាយប្រហារទាំងនេះ មេដឹកនាំកុម្មុយនីសរូបនេះ បានអះអាងថា វាគឺគ្រាន់តែជាសកម្មភាព ការពារអធិបតេយ្យភាព របស់ប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។

គ្រានោះអង់គ្លេសនិងបារាំង ហាក់មិនសប្បាយចិត្ត ទៅនឹងសកម្មភាពឡោមព័ទ្ធកាន់កាប់ របស់អាល្លឺម៉ង់ ទៅលើទឹកដីប៉ូឡូញឡើយ ហើយក្រោយមកបានតែ២ថ្ងៃ គឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៣៩ ទាំងអង់គ្លេសនិងបារាំង ក៏បានប្រកាសធ្វើសង្គ្រាម ប្រឆាំងទៅនឹងប្រទេសអាល្លឺម៉ង់ ដែលវាបានក្លាយទៅជាដើមចម នៃសង្គ្រាមលោកទី២៕

ប្រែសម្រួល:ស៊ុនលី

To Top