ព័ត៌មានអន្តរជាតិ

អាមេរិក លក់យន្ដហោះចម្បាំងប្រភេទ F-16ថ្មីទៅឲ្យកោះតៃវ៉ាន់ ៦៦គ្រឿង បើទោះកំពុងតានតឹង ជាមួយចិន

វ៉ាស៊ីនតោន៖ កោះតៃវ៉ាន់នឹងទទួល បានយន្តហោះប្រយុទ្ធ F-16 ថ្មីចំនួន ៦៦ គ្រឿងរបស់អាមេរិក នៅក្នុងការលក់សព្វាវុធធំបំផុតដល់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខនេះ។

កិច្ចព្រមព្រៀង ដែលបានបញ្ចប់ កាលពីថ្ងៃសុក្រ បានកើតឡើង នៅពេលដែលប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធលើកោះនេះ ដែលក្រុងប៉េកាំងចាត់ទុកថា ជាផ្នែកមួយមិនអាច កាត់ផ្តាច់បានពីទឹកដីរបស់ខ្លួន។

ការប្រកាសកាលពីថ្ងៃសុក្រ ត្រូវបានធ្វើឡើងនៅលើគេហទំព័រ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក ក្រោមផ្នែកទំនាក់ទំនង ដែលបានធ្វើបច្ចុប្បន្នភាព។ ការចុះផ្សាយនេះបានឲ្យដឹងថា កងទ័ពអាកាសអាមេរិក កំពុងផ្តល់កិច្ចសន្យា ដល់ក្រុមហ៊ុន Lockheed Martin ដែលជាអ្នកផលិតយន្តហោះ F-16 សម្រាប់យន្តហោះចំនួន ៩០ នៃយន្តហោះ ដែលជាផ្នែកមួយ នៃការលក់យោធាបរទេស របស់សហរដ្ឋអាមេរិក។

គ្មានអតិថិជនណាម្នាក់ សម្រាប់ការបញ្ជាទិញនេះ ត្រូវបានគេដាក់ឈ្មោះនោះទេ ប៉ុន្តែប្រភព ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថាការបញ្ជាទិញពីតៃវ៉ាន់ ដែលត្រូវបានអនុម័ត ដោយរដ្ឋបាលលោក ត្រាំ កាលពីមួយឆ្នាំមុន គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង៕ ដោយ៖ ឈូក បូរ៉ា

To Top