បរទេស៖ ក្រុមកសិករប្រមាណ ១០០ នាក់ មកពីតំបន់កណ្តាល បានដាក់លិខិតមួយ ទៅលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅឯវិមានរដ្ឋាភិបាល នៅថ្ងៃអង្គារដោយបានអំពាវនាវ ឱ្យចាត់វិធានការ តាមផ្លូវច្បាប់ ចំពោះបុគ្គល និងក្រុមមនុស្ស ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ ដែលបានចោទប្រកាន់ថា បានប្រមាថរាជាធិបតេយ្យ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Porn-anong Klinya ដែលជាប្រធានក្រុមកសិករ បានដាក់លិខិតនោះតាមរយៈលោក Suporn Atthawong អនុរដ្ឋមន្រ្តីអមការិយាល័យ នាយករដ្ឋមន្ត្រី។
កសិករបាននិយាយនៅក្នុងលិខិតថា នៅក្នុងការប្រមូលផ្តុំប្រឆាំង នឹងរដ្ឋាភិបាលថ្មីៗនេះ ក្រុមបាតុករបានអំពាវនាវឱ្យបន្ថយអំណាច និងសិទ្ធិរបស់ព្រះករុណាព្រះមហាក្សត្រ ដើម្បីកាត់បន្ថយ និងមានកំណត់ ដោយបង្ហាញពីចេតនារបស់ពួកគេ ក្នុងការធ្វើអោយរាជានិយមក្លាយជាស្ថាប័នមួយ ដែលអន់ជាង។
ជាការពិតពួកគេបាននិយាយថា រាជានិយម បានស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជន ហើយសេចក្តីមេត្តារបស់វាគឺហួសពីការសង្ស័យ៕
ប្រែសម្រួលៈ ណៃ តុលា