ព័ត៌មានអន្តរជាតិ

Huawei ប្រឈមនឹងការដាក់ ទណ្ឌកម្មថ្មីៗរបស់អាមេរិក ដែលធ្វើឱ្យអាជីវកម្មរបស់ខ្លួនប្រឈមហានិភ័យ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានកាត់ផ្តាច់ ការចូលប្រើបន្ទះឈីបកុំព្យួទ័រ ដ៏សំខាន់របស់ក្រុមហ៊ុន Huawei ដែលធ្វើឱ្យប៉ះពាល់ដល់ ម្ចាស់ជើងឯកបច្ចេកវិទ្យាចិនមួយនេះយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទបានប្រកាស ដាក់ទណ្ឌកម្មថ្មីៗដែលដាក់កម្រិតលើក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិកបរទេសណាមួយ ពីការលក់បន្ទះឈីប ដែលបានអភិវឌ្ឍ ឬផលិតដោយប្រើសូហ្វវែរ ឬបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយមិនមានការ អនុញ្ញាតឱ្យធ្វើដូច្នេះឡើយ។

ការរឹតត្បិតមុននេះត្រូវបានប្រកាសកាលពីខែឧសភា ដល់ក្រុមហ៊ុនមានកំណត់ដូចជាក្រុមហ៊ុនតៃវ៉ាន់ Semiconductor (TSMC) ពីការផលិត និងផ្គត់ផ្គង់ក្រុមហ៊ុន Huawei ជាមួយបន្ទះឈីបដែលរចនាដោយ HiSilicon ដែលជាបុត្រសម្ព័ន្ធបន្ទះឈីបរបស់ក្រុមហ៊ុនចិន៕ដោយ ឈូក បូរ៉ា

To Top