ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារភូមិសាស្ត្របានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៨រ៉ិចទ័រ បានកើតឡើងនៅខេត្ត Bengkulu ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ។
គ្រោះរញ្ជួយដីបាន កើតឡើងនៅវេលាម៉ោង ៥និង២៩នាទីព្រឹក ម៉ោងនៅហ្សាការតា ដែលស្ថិតនៅចម្ងាយ ៧៨គីឡូម៉ែត្ រភាគនីរតីនៃស្រុក Bangkulu Utara និងមានជម្រៅ១១គីឡូម៉ែត្រនៅក្រោមផ្ទៃសមុទ្រ ។
ឥណ្ឌូនេស៊ី ជាប្រទេសមួយដែល បានរងគ្រោះវាយប្រហារ ដោយគ្រោះរញ្ជួយដី ដែលជាតំបន់រងនូវផលប៉ះពាល់ដែលគេហៅថា រង្វង់នៃអគ្គីនៅតំបន់ប៉ាស៊ីហ្វិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
