ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅស្ងាត់ស្ងៀម ស្របពេលអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធា

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ នៅតែបង្ហាញពីភាពស្ងប់ស្ងៀម នៅមុនការធ្វើសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្ដាហ៍នេះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

ផ្ទុយទៅវញ កាលពីថ្ងៃចន្ទម្សិលមិញនេះ កាសែតបក្សពលករកូរ៉េខាងជើង Rodong Sinmun បែរជាបង្ហាញពីកិច្ចខិតខំ ប្រឹងប្រែងដឹកនាំដោយរដ្ឋ ក្នុងការសម្អាតនិងធ្វើឲ្យ ប្រសើរឡើងនៅទីតាំងមានគ្រោះទឹកជំនន់ ក្នុងខេត្ត Hwanghae នៅភូមិមួយដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចកាលពីដើមខែនេះ។

កាសែត Rodong Sinmun បាននិយាយថា “កំពូលមេដឹកនាំសមមិត្ត គីម ជុងអ៊ុន ជាទីគោរព បានផ្តល់នូវការស្រឡាញ់ដ៏មហិមារបស់លោក ចំពោះប្រជាជននៅភូមិ Taechongri ក្នុងទីក្រុង Unpa ជាថ្មីម្តងទៀត ដូច្នេះហើយ ពួកគេនឹងអាចជំនះ នឹងគ្រោះទឹកជំនន់បាន” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top