ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិ អាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នា ដើម្បីកសាងទំនុកចិត្ដ និងតម្លាភាពទ្វេភាគី

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានពិភាក្សាអំពីវិធានការនានា ដើម្បីបង្កើតការជឿទុកចិត្ត និងតម្លាភាពជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper ក្នុងពេលសន្ទនាតាមទូរស័ព្ទ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រមុខការពារជាតិទាំងពីររូប បានពិភាក្សាពីវិធានការដើម្បីបង្កើតការជឿទុកចិត្ត និងតម្លាភាពដើម្បីទប់ស្កាត់ ឧប្បត្តិហេតុក្នុងអំឡុងពេលសកម្មភាពយោធារបស់ភាគីទាំងពីរ” ។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា លោក Shoigu និងលោក Esper ក៏បានពិភាក្សាអំពីស្ថានភាពនៅតាមតំបន់ផ្សេងៗ នៃពិភពលោកផងដែរ៕ដោយ ឈូក បូរ៉ា

To Top