ព័ត៌មានអន្តរជាតិ

មូស្គូបង្ហាញក្តីបារម្ភ អំពីបញ្ហាជ្រៀតជ្រែក របស់អន្តរជាតិ ទៅក្នុងបញ្ហាវិបត្តិនៅបេឡារូស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូ បានបង្ហាញក្តីព្រួយបារម្ភ អំពីការប៉ុនប៉ងជ្រៀតជ្រែករបស់បរទេស ទៅក្នុងបញ្ហាផ្ទៃក្នុង របស់ប្រទេសបេឡារូស។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergei Lavrov បានបញ្ជាក់ទៀតថា អ្វីដែលលោកព្រួយបារម្ភបំផុត អំពីបេឡារូសនៅពេលនេះ គឺជាការព្យាយាមចូលទៅជ្រៀតជ្រែក របស់បរទេសជាពិសេស នៅក្នុងមេដឹកនាំរបស់ប្រទេស ដែលនឹងនាំឲ្យមានការដាក់នីតិវិធី ទៅលើពលរដ្ឋរបស់ខ្លួនជាដើម។

គួរឲ្យដឹងដែរថា ប្រទេសបេឡារុស្សបច្ចុប្បន្ន កំពុងត្រូវបានឡោមព័ទ្ធដោយ មហាបាតុកម្មយ៉ាងខ្លាំង បន្ទាប់ពីប្រធានាធិបតី ដែលកំពុងកាន់អំណាច លោក Alexander Lukashenko បានឈ្នះអាណត្តិទី ៦ អំឡុងការបោះឆ្នោតថ្ងៃទី ៩ ខែសីហា ដោយក្រុមប្រឆាំងបដិសេធ មិនទទួលស្គាល់លទ្ធផលនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top