សេអ៊ូល៖ កូរ៉េខាងជើង ត្រូវបានគេជឿថា មានគ្រាប់បែកនុយក្លេអ៊ែរ រហូតដល់ ៦០ គ្រាប់ និងជាឃ្លាំងស្តុកអាវុធគីមីធំលំដាប់ទី ៣ នៅលើពិភពលោក ដែលមានដល់ទៅ ៥,០០០ តោន។
ទីស្នាក់ការកណ្តាលកងទ័ពសហរដ្ឋអាមេរិក បានធ្វើការវាយតម្លៃ នៅក្នុងរបាយការណ៍របស់ខ្លួន ដែលមានចំណងជើងថា“ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើង” ដែលត្រូវបានចេញផ្សាយ កាលពីខែមុន ដោយថាទីក្រុងព្យុងយ៉ាង ទំនងជាមិនលះបង់អាវុធទាំងនេះ ដើម្បីធានាបាននូវការរស់រាន របស់របបនេះឡើយ។
យោធាអាមេរិកបានឲ្យដឹងថា“ ការប៉ាន់ស្មានសម្រាប់ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង មានចាប់ពីគ្រាប់បែក ២០-៦០ គ្រាប់ ដែលមានសមត្ថភាព ផលិតគ្រាប់ថ្មីចំនួន ៦ គ្រាប់ក្នុងមួយឆ្នាំ ៗ ហើយកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើង អាចមានគ្រាប់នុយក្លេអ៊ែររហូតដល់ ១០០គ្រាប់នៅបំណាច់ឆ្នាំនេះ”៕ ដោយ៖ ឈូក បូរ៉ា