បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃពុធនេះ បានសរសេរថា យោធាចិនបានបានព្រមាន ក្រុមនាវាចុងក្រោយ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅជិតកោះតៃវ៉ាន់ថា ចិនជាសកម្មភាពដ៏គ្រោះថ្នាក់ខ្លាំងណាស់ ហើយការបង្កបញ្ហាបែបនេះ គឺមិនមានផលប្រយោជន៍ ដល់ប្រទេសណាមួយឡើយ។
នាវាចម្បាំងបំពាក់អាវុធមីស៊ីល ដែលមានឈ្មោះថា USS Mustin បានធ្វើដំណើរទៅកាន់ តំបន់កោះតៃវ៉ាន់ជាតំបន់ដ៏រសើបបំផុត រវាងរដ្ឋាភិបាលប៉េកាំងនិងកោះនេះ កាលពីថ្ងៃអង្គារ ដោយក្នុងនោះយោធាជើងទឹកអាមេរិក បាននិយាយថា វាគឺជាផ្លូវធ្វើដំណើរ ជាធម្មតារបស់ខ្លួនទៅហើយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ចំណែកឯក្រសួងការពារជាតិ នៃកោះតៃវ៉ាន់បានលើកឡើងថា នាវារបស់សហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងបេសកកម្មជាធម្មតាមួយ ដែលធ្វើដំណើរឆ្លងកាត់ តំបន់ភាគខាងត្បូង នៃដែនសមុទ្ររបស់កោះប៉ុណ្ណោះ មិនមានអ្វីលើសនេះឡើយ៕
ប្រែសម្រួល៖ស៊ុនលី